វិស័យឯកជនកម្ពុជា-ឡាវ ព្រមព្រៀងគ្នាលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគ
កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នឹងមានសកម្មភាពមមាញឹកជាងពេលបច្ចុប្បន្ន បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ បានជួបពិភាក្សាគ្នាកាលពីពេលថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា(CCC)បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអមដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅជួបពិភាក្សាជាមួយនឹងសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសឡាវ នាថ្ងៃទី១៤ ខែកុម្ភៈ ផងដែរ។កិច្ចពិភាក្សានេះ គឺផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ និងការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពលនៃប្រទេសទាំង២។ …
ហ៊ិន ពិសី
https://www.postkhmer.com/business/2023-02-15-0813-246996.html