អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​​​​សង្កេត​​​ការ​​​ណ៍ក្នុង​​​ការ​​​ប្រឡង​​​

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​ (TI) នៅ​​​កម្ពុជា​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នឹង​​​មិន​​​បញ្ជូន​​​អ្នក​​​សង្កេត​​​ការ​​​ណ៍ទៅ​​​សង្កេត​​​ការណ៍​ការ​ប្រឡង​សញ្ញាបត្រ​​​​​​មធ្យម​​​សិក្សា​​​ទុតិយ​​​ភូមិ​​​នៅ​​​ថ្ងៃ​​​ទី​​​៤និង​​​ទី​​​៥ ខែ​​​សីហា​​​ខាង​​​មុខ​​​នេះ​​​ទេ​​​​​​​​​ បន្ទាប់​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU)  និង​​​ក្រសួង​​​អប់​​​រំ​​​បាន​​​ឲ្យដឹង​​​ថា គេ​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​អ្នក​​​សង្កេ​​​ត​​​ការណ៍​​​បម្រុង​​​នៅ​​​សាល​​​ប្រឡង​​​ទេ​​​។ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​​​ការណ៍​​​​​​ផ្ទៃ​​​ក្នុង​​​របស់​​​ខ្លួន​​​​​​តម្រូវ​​​ឲ្យ​​​អង្គការ​​​នេះ​​​បញ្ជូន​​​អ្នក​​​សង្កេ​​ត​​​​​​ការ​​​ណ៍​​​បម្រុង​​​ សម្រាប់​​​ករណី​​​ដែល​​​អ្នក​​​បាន​​​ចុះ​​​ឈ្មោះ​​​ហើយ​​​ មិន​​​អាច​​​ធ្វើ​​​ការ​​​នៅ​​​ថ្ងៃ​​​ប្រឡង​​​នោះ​​​បាន​​​។ យ៉ាង​​​នេះ​​​ក្តី​​​ ក្រុម​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ចាំបាច់​​​ត្រូវ​​​មាន​​​បញ្ជី​​​ឈ្មោះ​​​ជាក់​​​លាក់​​​ ចំពោះ​​​អ្នក​​​ដែល​​​នឹង​​​ធ្វើ​​​ការ​​​សង្កេត​​​ការណ៍​​​នៅ​​​ថ្ងៃ​​​នោះ​​​។ …

ល័ររិន គ្រុធឺរ​
http://www.cambodiadailykhmer.com/news/16979/