អង្គការតម្លាភាពអន្តរជាតិដកខ្លួនចេញពីការសង្កេតការណ៍ក្នុងការប្រឡង
កាលពីម្សិលមិញ អង្គការតម្លាភាពអន្តរជាតិ (TI) នៅកម្ពុជាបានប្រកាសឲ្យដឹងថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី៤និងទី៥ ខែសីហាខាងមុខនេះទេ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រសួងអប់រំបានឲ្យដឹងថា គេនឹងមិនអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍បម្រុងនៅសាលប្រឡងទេ។ អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងថា គោលការណ៍ផ្ទៃក្នុងរបស់ខ្លួនតម្រូវឲ្យអង្គការនេះបញ្ជូនអ្នកសង្កេតការណ៍បម្រុង សម្រាប់ករណីដែលអ្នកបានចុះឈ្មោះហើយ មិនអាចធ្វើការនៅថ្ងៃប្រឡងនោះបាន។ យ៉ាងនេះក្តី ក្រុមមន្ត្រីក្រសួងអប់រំបាននិយាយថា ពួកគេចាំបាច់ត្រូវមានបញ្ជីឈ្មោះជាក់លាក់ ចំពោះអ្នកដែលនឹងធ្វើការសង្កេតការណ៍នៅថ្ងៃនោះ។ …
ល័ររិន គ្រុធឺរ
http://www.cambodiadailykhmer.com/news/16979/