កម្មករក្រុមហ៊ុនស៊ីនទ្រី ខ្នះខ្នែងប្រមូលសំរាមយ៉ាងច្រើនដែលគរនៅតាមផ្លូវនានានៅភ្នំពេញ
កាលពីម្សិលមិញ កម្មករប្រមូលសំរាមបានធ្វើការបន្ថែមម៉ោងដើម្បីសម្អាតគំនរសំរាមធំៗ ដែលបានកើនឡើងនៅក្នុងរាជធានីភ្នំពេញនាសប្ដាហ៍នេះ បន្ទាប់ពីពួកគេបានធ្វើកូដកម្មនាំគ្នាឈប់ប្រមូលសំរាមអស់រយៈពេលបួនថ្ងៃដើម្បីទាមទារដំឡើងប្រាក់ខែនិងលក្ខខណ្ឌការងារល្អប្រសើរ។ ទោះបីជាកម្មករបានវិលត្រឡប់ទៅធ្វើការវិញបន្ទាប់ពីបានព្រមព្រៀងទទួលយកការដំឡើងប្រាក់ខែចន្លោះពី២០ដុល្លារ ទៅ២៥ដុល្លារកាលពីថ្ងៃពុធក៏ដោយ ក៏គំនរសំរាមនៅទូទាំងរាជធានីភ្នំពេញនៅតែមានយ៉ាងច្រើនរហូតដល់ថ្នាក់ក្រុមហ៊ុនស៊ីនទ្រី ជាក្រុមហ៊ុនដែលទទួលសិទ្ធិផ្ដាច់មុខប្រមូលសំរាមនៅទូទាំងរាជធានីភ្នំពេញបានសម្រេចចិត្តសម្អាតសំរាមនៅក្នុងខណ្ឌដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញមុនគេ។ … ជាងពាក់កណ្ដាលក្នុងចំណោមកម្មករជិត១.០០០នាក់របស់ក្រុមហ៊ុនស៊ីនទ្រី មានភារកិច្ចប្រមូលសំរាមនៅក្នុងខណ្ឌចំការមក ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោកមុនគេ ដែលទំនងជាសម្អាតចប់រួចរាល់នៅដំណាច់ចុងសប្ដាហ៍នេះ។ …
បែន សុខហ៊ាន និង Denise Hruby
http://www.cambodiadailykhmer.com/news/10389/