កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ ខ្នះខ្នែង​ប្រមូល​សំរាម​យ៉ាងច្រើន​ដែល​គរ​នៅ​តាម​ផ្លូវ​នានា​នៅ​ភ្នំពេញ​

​កាលពី​ម្សិលមិញ​ កម្មករ​ប្រមូល​សំរាម​បាន​ធ្វើការ​បន្ថែម​ម៉ោង​ដើម្បី​សម្អាត​គំនរ​សំរាម​ធំៗ​ ដែល​បាន​កើនឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ស​ប្ដា​ហ៍​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កូដកម្ម​នាំ​គ្នា​ឈប់​ប្រមូល​សំរាម​អស់​រយៈពេល​បួន​ថ្ងៃ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​។​ ​ទោះបីជា​កម្មករ​បាន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​បន្ទាប់​ពី​បាន​ព្រមព្រៀង​ទទួលយក​ការ​ដំឡើង​ប្រាក់ខែ​ចន្លោះ​ពី​២០​ដុល្លារ​ ទៅ​២៥​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​ក៏​ដោយ​ ក៏​គំនរ​សំរាម​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​នៅ​តែ​មាន​យ៉ាងច្រើន​រហូត​ដល់​ថ្នាក់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ប្រមូល​សំរាម​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​បាន​សម្រេចចិត្ត​សម្អាត​សំរាម​នៅ​ក្នុង​ខណ្ឌ​ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​មុនគេ​។​ … ​ជាង​ពាក់កណ្ដាល​ក្នុង​ចំណោម​កម្មករ​ជិត​១.០០០​នាក់​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ មាន​ភារកិច្ច​ប្រមូល​សំរាម​នៅ​ក្នុង​ខណ្ឌ​ចំការ​មក​ ខណ្ឌដូនពេញ​ ខណ្ឌ​៧​មក​រា​ និង​ខណ្ឌទួលគោក​មុនគេ​ ដែល​ទំនងជា​សម្អាត​ចប់​រួចរាល់​នៅ​ដំណាច់​ចុង​ស​ប្ដា​ហ៍​នេះ​។​ …

បែន សុខហ៊ាន និង Denise Hruby
http://www.cambodiadailykhmer.com/news/10389/