គំនរ​សំរាម​រុយ​រោម​នឹង​គរ​កាន់​តែ​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក

គំនរ​សំរាម​រុយ​រោម​ដែល​គរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​គរ​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​ភ្ញៀវ​រាប់​លាន​នាក់​នឹង​នាំ​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​នេះ ដែល​នឹង​បន្ថែម​បន្ទុក​មក​លើ​អ្នក​ប្រមូល​សំរាម​របស់​រាជធានី​ភ្នំពេញ។ មនុស្ស ២ លាន​បន្ថែម​ទៀត នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្នំពេញ នា​សប្តាហ៍​ក្រោយ ហើយ​ជាមួយ​នឹង​លំហូរ​មនុស្ស​នេះ គេ​ព្យាករ​ថា សំរាម​នឹង​កើន​ឡើង​ជិត ២ ដង​គឺ​លើស ២ ពាន់​តោន​ក្នុង​មួយ​ថ្ងៃ។ ដើម្បី​ដោះស្រាយ​កំណើន​នេះ ក្រុម​ហ៊ុន​ប្រមូល​សំរាម​តែ​មួយ​គត់​របស់​រាជធានី​គឺ​ក្រុម​ហ៊ុន ស៊ីនទ្រី ត្រូវ​បាន​ស្នើ​ឲ្យ​បន្ថែម​កម្លាំង​ការងារ​និង​ដាក់​ពង្រាយ​រថយន្ត​ដឹក​សំរាម​បន្ថែម។ …

Laignee Barron និង ប៉ិច សុធារី
http://bit.ly/1rFHA1W