តុលាការ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​​ក្រុម​ប្រឆាំង​នៃ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ

ដោយ​សា្តាប់​សេចក្តីថ្លែងការណ៍​ចាស់​ៗ​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ពី​ក្រុម​ប្រឆាំង​ កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​ភ្នំពេញ​​​បាន​​​បញ្ចប់​​​សវនា​ការ​ជំនុំ​​​ជម្រះ​​​​​​​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​​​​លើ​លោក សួន សេរី​​​រដ្ឋា ជន​​​ជាតិ​​​ខ្មែរ​​​​​​និរទេស​​​ខ្លួន​​​ឯង​​​ និង​​​មនុស្ស​​​បី​​​នាក់​​​ទៀត​​​ ដែល​​​ជាប់​​​ចោទ​​​ពី​បទ​​​ឃុប​​​ឃិត​​​ ដើម្បី​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។ លោក សួន សេរី​រដ្ឋា ប្រធាន​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​មាន​​​​ផែន​​​ការ​​​វាយ​​​ប្រហារ​​​រដ្ឋាភិបាល​​​ និង​​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​ទោស​​​កំបាំង​​​មុខ។​ …

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/21324/