បុគ្គលិកកាល់តិចព្រមវិលត្រឡប់ចូលធ្វើការវិញ
បុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលបានបន្តធ្វើកូដកម្មកាលពីថ្ងៃសុក្រ បានវិលត្រឡប់ចូលធ្វើការវិញហើយកាលពីម្សិលមិញខណៈដែលពួកគេត្រៀមដាក់ពាក្យបណ្តឹងទៅក្រសួងការងារ ប្រឆាំងនឹងក្រុមហ៊ុន កាល់តិច របស់សហរដ្ឋអាមេរិកពីបទរំលោភសិទិ្ធពួកគេ។ លោក យឿន រ៉េត តំណាងបុគ្គលិកក្រុមហ៊ុន កាល់តិច ម្នាក់ក្នុងចំណោមប្រមាណ ២០ នាក់ដែលបានបន្តធ្វើកូដកម្ម កាលពីថ្ងៃសុក្រ ខណៈដែលបុគ្គលិកខ្លះ បានវិលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីបានធ្វើកូដកម្មអស់រយៈពេលជាច្រើនថ្ងៃមកនោះ បានថ្លែងកាលពីម្សិលមិញថា បុគ្គលិកបានយល់ព្រមទាំងស្ទាក់ស្ទើរក្នុងការវិលត្រឡប់ទៅចាក់សាំងបម្រើអតិថិជនវិញ។ លោកបានបន្ថែមថា៖ «យើងបានបង្ខំចិត្តវិលត្រឡប់ទៅធ្វើការវិញ ដោយសារតែយើងខឹងសម្បាយ៉ាងខ្លាំងដែលក្រុមហ៊ុនហាក់បីដូចជាហាមឃាត់សិទិ្ធរបស់យើង ក្នុងការធ្វើបាតុកម្ម ឬកូដកម្មនៅថ្ងៃអនាគត»។ …
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114812-2014-05-26-02-57-50