បុគ្គលិក​កាល់តិច​ព្រម​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ

បុគ្គលិក​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់តិច ដែល​បាន​បន្ត​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​សុក្រ បាន​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ហើយ​កាល​ពី​ម្សិលមិញ​ខណៈ​ដែល​ពួកគេ​ត្រៀម​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ ប្រឆាំង​នឹង​ក្រុមហ៊ុន កាល់តិច របស់​សហរដ្ឋ​អាមេរិក​ពី​បទ​រំលោភ​សិទិ្ធ​ពួក​គេ។ លោក យឿន រ៉េត តំណាង​បុគ្គលិក​ក្រុមហ៊ុន កាល់តិច ម្នាក់​ក្នុង​ចំណោម​ប្រមាណ ២០ នាក់​ដែល​បាន​បន្ត​ធ្វើ​កូដកម្ម កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល​បុគ្គលិក​ខ្លះ បាន​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មក​នោះ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា បុគ្គលិក​បាន​យល់​ព្រម​ទាំង​ស្ទាក់​ស្ទើរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ចាក់​សាំង​បម្រើ​អតិថិជន​វិញ។ លោក​បាន​បន្ថែម​ថា៖ «យើង​បាន​បង្ខំ​ចិត្ត​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ដោយ​សារ​តែ​យើង​ខឹង​សម្បា​យ៉ាង​ខ្លាំង​ដែល​ក្រុមហ៊ុន​ហាក់​បី​ដូចជា​ហាម​ឃាត់​សិទិ្ធ​របស់​យើង ក្នុង​ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​នៅ​ថ្ងៃ​អនាគត»។ …

មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114812-2014-05-26-02-57-50