ក្រុម​ហ៊ុន​ចិន​គ្រោង​វិនិយោគ $៣ ពាន់​លាន​សង់​អគារ​ខ្ពស់​កប់​ពពក

​ប្រទេស​ចិន ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​ស្រុក​កំពុង​ពិភាក្សា​ជា​មួយ​សាលា​រាជធានី​ភ្នំពេញ​ស្ដី​ពី​ការ​វិនិយោគ​មាន​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់​អគារ​ភ្លោះ​កម្ពស់ ៥០០ ម៉ែត្រ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ យោង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក ​គម្រោង​នេះ​សំដៅ​ធ្វើ​ជា​អគារ​ខ្ពស់​បំផុត​គឺជា​ការ​វិនិយោគ​រួម​រវាង​ក្រុម​ហ៊ុន​ថៃ​ប៊ុន​រ៉ុង​ដែល​គ្រប់​គ្រង​ដោយ​វិនិយោគិន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន Kia Nip Group​។ យោង​តាម​ផែន​ការ​នេះ ​អគារ​កម្ពស់​កប់​ពពក​នេះ​នឹង​រួម​មាន​អគារ​ពាណិជ្ជកម្ម ​ហាង​លក់​ដូរ មជ្ឈ​មណ្ឌល​វប្បធម៌ ​និង​ទីតាំង​ការិយាល័យ​។ …

ចាន់ មុយហុង និង Charles Rollet
http://bit.ly/1dzGCUV