មនុស្ស​​ពីរនាក់​ស្លាប់​ដោយ​សារ​ផ្ទុះ​គ្រាប់​មីននិង​គ្រាប់​កាំភ្លើង​ត្យាល់​ដាច់​ដោយ​ឡែក​ពីគ្នា

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់ បាន​ស្លាប់​និង ២ នាក់​ទៀត​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​មីន​តោន​និង​គ្រាប់ ៦០ មិល្លីម៉ែត្រ​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​នៅ​ក្នុង ខេត្ត​បាត់ដំបង និង ប៉ៃលិន។ លោក រី ដារ៉ា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ស្ទឹងត្រង់ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​រងគ្រោះ​ស្លាប់​មាន​ឈ្មោះ ព្រំ ពៅ អាយុ ១២​ឆ្នាំ និង រ៉ាត់ ដា ភេទ ប្រុស អាយុ ១៧​ឆ្នាំ រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ អ្នក​ទាំង ២​មាន​លំនៅ​ក្នុង ភូមិ​ភ្នំព្រាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ ...

The Cambodia Daily
http://www.cambodiadailykhmer.com/news/12599/