ការ​ពិភាក្សា​​ស្ដីពី​ច្បាប់​គ.ជ.ប.​ថ្មី​​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​

អ្នក​ចរចារបស់​គណបក្ស​ប្រជាជន​​កម្ពុជា​​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា ខ្លួន​បាន​​ពិភាក្សា​គ្នា​លើ​សេចក្តី​លម្អិត​មួយ​ចំនួន​នៃ​ច្បាប់ថ្មី​ដែលគ្រប់គ្រង​គណៈ​កម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) បន្ទាប់ពី​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃច័ន្ទ​ ហើយ​ពួកគេ​រំពឹង​ថា នឹង​បញ្ចប់​សេចក្តីព្រាង​ច្បាប់​នេះ​ឲ្យ​រួច​រាល់​​នៅ​ដំណាច់ខែនេះ។

គណបក្ស​ប្រឆាំង​បាន​រិះគន់ គ.ជ.ប. ជាយូរ​មក​ហើយ​ថា បាន​ជួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅក្នុង​ការ​បោះ​ឆ្នោត​។ ​ការ​ទាម​ទារ​ឲ្យ​រៀប​ចំ គ.ជ.ប. ឡើង​វិញ ​គឺ​ជា​ការ​ទាមទារ​មួយ​ក្នុង​ចំណោម​ការ​ទាម​ទារ​សំខាន់ៗ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់ព្រម​ដោះ​ស្រាយ​ដើម្បី​បញ្ចប់​ភាព​ជាប់គាំង​ផ្នែក​នយោបាយ​រយៈពេល​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​គណបក្ស​កាន់អំណាច​ទទួលបាន​ជ័យ​ជម្នះ​ដ៏ចម្រូង​ចម្រាស​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិកាលពី​ឆ្នាំ​មុន។ …

គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/19281/