ឧកញ៉ាលេច​ធ្លោ​ម្នាក់​ត្រូវ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​តាម​បាញ់​​ប្រហារ​មួយ​

យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនួញ​ដ៏​លេចធ្លោម្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ស្លាប់​បន្ទាប់ពី​​ខ្មាន់​​កាំភ្លើង​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់​ត្រូវ​​ចំនួន​ប្រាំមួយ​គ្រាប់​នៅ​ខាង​ក្រៅ​ហាង​លក់​ផ្លែឈើ​មួយ​ក្នុង​ខណ្ឌ​ចំមន កាលពី​ថ្ងៃ​សៅរ៍។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា​ អុឹង ម៉េងជឺ ​អាយុ​៥៣​ឆ្នាំ​ ម្ចាស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​​​​ទើប​តែ​ចុះ​ពី​រថយន្ត​ម៉ាក Lexus របស់​លោក​នៅ​ខាង​មុខ​ហាង​លក់​ផ្លែ​ឈើ​ ឡោ តិច​សេង តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ នៅ​ម៉ោង​ប្រហែល​៧យប់​ នៅ​ពេល​នោះ​លោក​ក៏​បាន​រង​ការ​បាញ់​​ប្រហារ​តែ​ម្ដង។ … លោក អុឹង ម៉េងជឺ មាន​ជំនួញ​មួយ​​ចំនួន​ រួម​ទាំង​ក្រុម​ហ៊ុន​លក់​សម្ភារសំណង់​​​​ Seng Hong Heng Import Export & TransportCo.Ltd ដែល​ក៏ហៅ​ថា Shimmex និង​ហាង​លក់​ពេជ្រ ព្រម​ទាំង​ក្រុម​ហ៊ុន​អចលនទ្រព្យ​ផង​ដែរ​។ …

សាំង​ សុឥន្ទរិទ្ធ និង ហៃ ពិសី
http://www.cambodiadailykhmer.com/news/20761/