មហាសេដ្ឋី កំពុងត្រូវបានស្វែងរកពាក់ព័ន្ធនឹងការវាយប្រហារឃោរឃៅមួយ
មហាសេដ្ឋីអចលនទ្រព្យមួយរូប ដែលត្រូវបានចោទប្រកាន់ថា បានវាយប្រហារយ៉ាងឃោរឃៅទៅលើពិធីការនីទូរទស្សន៍នៅក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ ត្រូវបានរាយការណ៍ថា បានចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីមានការបែកធ្លាយខ្សែអាត់កាមេរ៉ាសុវត្ថិភាពនៃឧប្បត្តិហេតុ នោះ ដែលត្រូវបានគេចែកចាយនៅលើអុិនធឺណេតកាលពីថ្ងៃពុធ។
ដីកាតុលាការ ត្រូវបានចេញសម្រាប់សេដ្ឋីក្នុងស្រុកមួយរូប ឈ្មោះ សុខ ប៊ុន ឱ្យចូលមកបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ហើយនគរបាលក៏បានអះអាងដែរថា ពួកគេកំពុងតែតាមឃាត់ខ្លួនរូបគាត់។…
ស៊ូ វុឌ្ឍី ប៊ុត រស្មីគង្គារ and Charles Parkinso
http://www.phnompenhpost.com/national/tycoon-sought-brutal-attack