ជនជាតិ អ៊ុយហ្គ័រ ១៤ នាក់ត្រូវចាប់ខ្លួន
ប្រព័ន្ធផ្សព្វផ្សាយ ថៃ បានរាយការណ៍ពីថ្ងៃអាទិត្យថា ជនជាតិភាគតិច អ៊ុយហ្គ័រ ចំនួន ១៤ នាក់ក្នុងនោះមានកុមារចំនួន ៦ នាក់ ដែលភៀសខ្លួនពី ប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នៅ ខេត្តស្រះកែវ ក្នុង ប្រទេសថៃ ជាប់ព្រំដែន កម្ពុជា បន្ទាប់ពីអ្នកជួញដូរមនុស្សបានទុកពួកគេចោលកាលពីថ្ងៃសុក្រ។ … អង្គការឃ្លាំមើលសិទិ្ធមនុស្ស និងប្រភពសាក្សីឃើញផ្ទាល់ បានឲ្យដឹងថា កាលពីថ្ងៃ ទី២៣ ខែមីនា ជនជាតិ អ៊ុយហ្គ័រ ១៥ នាក់ ដែលភៀសខ្លួនពី ចិន ក៏ត្រូវបានចាប់ខ្លួននៅ ស្រះកែវ ផងដែរ បន្ទាប់ពីត្រូវបានឃុំឃាំងដោយអាជ្ញាធរ កម្ពុជា ប៉ុន្មានម៉ោងមុនរួច។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល កម្ពុជា បានច្រានចោលម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ ដែលថា ជនបរទេសទាំង ១៥ នាក់នោះត្រូវបានចាប់ខ្លួនឬនិរទេសចេញពី កម្ពុជា។ …
Amelia Woodside និង ជាង សុខា
http://www.postkhmer.com/national/1-national-news/113271-2014-04-22-03-22-43