ជនជាតិ​ អ៊ុយ​ហ្គ័​រ​ ១៤​ នាក់​ត្រូវ​ចាប់ខ្លួន​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ថៃ​ បាន​រាយការណ៍​ពី​ថ្ងៃអាទិត្យ​ថា​ ជនជាតិភាគតិច​ អ៊ុយ​ហ្គ័​រ​ ចំនួន​ ១៤​ នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន​ ៦​ នាក់​ ដែល​ភៀសខ្លួន​ពី​ ប្រទេស​ចិន​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ ខេត្ត​ស្រះ​កែវ​ ក្នុង​ ប្រទេស​ថៃ​ ជាប់​ព្រំដែន​ កម្ពុជា​ បន្ទាប់​ពី​អ្នក​ជួញដូរ​មនុស្ស​បាន​ទុក​ពួក​គេ​ចោល​កាលពី​ថ្ងៃ​សុក្រ​។​ ... ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ និង​ប្រភព​សាក្សី​ឃើញ​ផ្ទាល់​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ ទី​២៣​ ខែមីនា​ ជនជាតិ​ អ៊ុយ​ហ្គ័​រ​ ១៥​ នាក់​ ដែល​ភៀសខ្លួន​ពី​ ចិន​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ ស្រះ​កែវ​ ផង​ដែរ​ បន្ទាប់​ពី​ត្រូវ​បាន​ឃុំឃាំង​ដោយ​អាជ្ញាធរ​ កម្ពុជា​ ប៉ុន្មាន​ម៉ោង​មុន​រួច​។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ កម្ពុជា​ បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​ ចំពោះ​ការ​ចោទប្រកាន់​ ដែល​ថា​ ជនបរទេស​ទាំង​ ១៥​ នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ឬ​និរទេស​ចេញពី​ កម្ពុជា​។​ ... ​

Amelia Woodside និង ជាង សុខា
http://www.postkhmer.com/national/1-national-news/113271-2014-04-22-03-22-43