ចក្រភពអង់គ្លេស ផ្តល់ជំនួយ ១,៦លានផោន គាំទ្រដល់ការងារបោសសម្អាតមីន និងការអប់រំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា
រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១,៦លានផោន គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា សម្រាប់រយៈពេល១ឆ្នាំទៀត (ឆ្នាំ ២០២៦-២០២៧) ដើម្បីរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជា ឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ …