អង្គការអន្តរជាតិនិងជាតិសុំឲ្យ អ.ស.ប ដោះស្រាយវិបត្តិសិទ្ធិមនុស្សនៅ កម្ពុជា
អង្គការលើកលែងទោសអន្តរជាតិ និងអង្គការសិទិ្ធមនុស្ស លីកាដូ កាលពីម្សិលមិញ បានអំពាវនាវឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ «ដោះស្រាយវិបតិ្តសិទិ្ធមនុស្សនៅកម្ពុជា» ក្នុងសវនាការក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ នៅថ្ងៃអង្គារ។ សេចក្តីថ្លែងដែលបានផ្ញើទៅស្ថានទូតបរទេស រដ្ឋាភិបាលកម្ពុជានិងស្ថានបេសកកម្មនៅទីក្រុង ហ្សឺណែវ បានឲ្យដឹងថា ចាប់តាំងពីអង្គការបានផ្តល់អនុសាសន៍ជាច្រើននៅពាក់កណ្តាលឆ្នាំ ២០១៣ ស្ថានការណ៍សិទិ្ធមនុស្សបានធ្លាក់ចុះយ៉ាងខ្លាំង។ សេចក្តីថ្លែងនោះបន្ថែមថា៖ «ចាប់តាំងពីដើមឆ្នាំ ២០១៤ ការគោរពសិទិ្ធមនុស្សនៅកម្ពុជារាប់បញ្ចូលទាំងការប្រព្រឹត្តមកលើអ្នកការពារសិទិ្ធមនុស្ស បានធ្លាក់ចុះយ៉ាងខ្លាំងដល់ចំណុចមានវិបតិ្ត»។ …
Daniel Pye
http://postkhmer.com/national/1-national-news/109742-2014-01-27-03-19-41