UN ថា​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ជា​ការ «បារម្ភ»

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ខាង​សេរីភាព​នៃ​ការ​ជួប​ជុំ បាន​ហៅ​ការ​បន្ត​បិទ​ទីលាន​ប្រជាធិបតេយ្យ​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ថា ជា​ការ​អនុវត្ត​ដែល​គេ​មើល​ឃើញ កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​វាយប្រហារ​អ្នក​កាសែត និង​អ្នក​គាំទ្រ​សមាជិក​សភា​គណបក្ស​ប្រឆាំង​លោក​ស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ចន្ទ​គឺជា​ការ​គួរ​ឲ្យ «បារម្ភ​ជា​ខ្លាំង»។ លោក Maina Kiai មេធាវី​ជនជាតិ កេនយ៉ា ដែល​ឃ្លាំ​មើល​សិទ្ធិ​ស្តី​ពី​សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិវិធី និង​សមាគម​ទូទាំង​ពិភពលោក​និង​ជា​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ក្នុង​សារ​អេឡិច​ត្រូនិក កាល​ពី​ថ្ងៃ​ពុធ​ថា៖ «អាជ្ញាធរ កម្ពុជា មិន​មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​ប្រើ​អំពើ​ហិង្សា​ឆ្លើយ​តប​នឹង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ទេ។ អាជ្ញាធរ កម្ពុជា ក៏​មិន​មាន​មូលដ្ឋាន​ច្បាប់​ណា​មួយ​ដាក់​បម្រាម​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ផង​ដែរ»។​ ...

Kevin Ponniah
http://www.postkhmer.com/national/1-national-news/113491-un-lr