ប្រេសិត​សិទ្ធិមនុស្សស្ម័គ្រ​​​ចិត្ត​​​ជួយ​​​ទាក់​​​ទង​​​ច្បាប់​​​​ស្តីពី​​ការ​ពពោះ​ជំនួស

អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។ អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។ …

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34783