អង្គការសហប្រជាជាតិលើកឡើងថា ជនជាតិភាគតិចចំនួនប្រាំបួននាក់បន្ថែមទៀតដែលមកដល់ខេត្តរតនគិរីត្រូវការជំនួយជាបន្ទាន់
ពីរសប្ដាហ៍បន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាចំនួនប្រាំនាក់ បានឆ្លងកាត់ព្រំដែនពីប្រទេសវៀតណាមចូលមកខេត្តរតនគិរី អង្គការសហប្រជាជាតិបានលើកឡើងកាលពីម្សិលមិញថា សេចក្ដីរាយការណ៍អំពីការមកដល់នៃអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាចំនួនប្រាំបួននាក់បន្ថែមទៀត ក្នុងនោះរួមមានទាំងក្មេងៗបីនាក់ផង គឺត្រូវបានបន្ថែមចូលទៅក្នុងស្ថានភាពមួយដែលត្រូវជួយសង្គ្រោះជាបន្ទាន់។ អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយចំនួនពីរនាក់ ដែលរស់នៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា ជនជាតិភាគតិចម៉ុងតាញ៉ាចំនួនប្រាំបួននាក់បានមកដល់កាលពីថ្ងៃសៅរ៍ ហើយកំពុងតែលាក់ខ្លួននៅក្នុងព្រៃក្នុងស្រុកអណ្ដូងមាស។ ជនជាតិភាគតិចម៉ុងតាញ៉ាគឺជាក្រុមជនជាតិភាគតិចដែលមកពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម។ …
អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/21984/