ឱសថគ្មានអាជ្ញាប័ណ្ណ ត្រូវបានបង្ក្រាបនៅខេត្តសៀមរាប
ឱសថគ្មានអាជ្ញាប័ណ្ណ ឬផុតកំណត់ ប្រហែលជា ៤៧០,០០០ ត្រូវបានរឹបអូស ក្នុងពេលការអនុវត្តបង្ក្រាបលើសម្ភារៈបរិក្ខារពេទ្យ ដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងក្រុងសៀមរាប នៅសប្តាហ៍នេះ យោងតាមនគរបាលខេត្តសៀមរាប។ យោងតាម លោក សឿន សែម ប្រធាននគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បានឱ្យដឹងថាការត្រួតពិនិត្យនៃសម្ភារៈបរិក្ខារសុខាភិបាល បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដែលមន្ត្រីនគរបាលសេដ្ឋកិច្ច សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីចុះពិនិត្យមើលតាមឱសថស្ថាន និងគ្លីនិកឯកជន នៅក្នុងក្រុងសៀមរាប។ … ក្នុងនោះ អាជ្ញាធរបានបិទគ្លីនិក យ៉ាស៊ីន បន្ទាប់ពីរកឃើញឱសថខុសច្បាប់ក្នុងហាងនេះ។ …
ធិក កល្យាណ
http://www.phnompenhpost.com/national/unauthorised-drugs-found-siem-reap-raid