តុលាការ​ជំនុំជម្រះ​រឿង​ឃាតកម្ម​ប្រធាន​សហជីព​រោងចក្រ​ សាន់​តិច​

សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ ទី​២១​ ខែ​ មក​រា​ បាន​បើក​ជំនុំជម្រះ​លើ​បណ្តឹង​ជំទាស់​សុំ​ឲ្យ​កាត់ទោស​សា​ជា​ថ្មី​ របស់​ជនជាប់ចោទ​ម្នាក់​នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ ប្រចាំ​រោងចក្រ​កាត់ដេរ​ សាន់​តិច​ ឈ្មោះ​ ហ៊ី​ វុ​ទ្ធី​ កាលពី​ឆ្នាំ​ ២០០៧​។​ ​លោក​ កោ​ វ​ណ្ឌី​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ បាន​ថ្លែង​ថា​ ជនជាប់ចោទ​ឈ្មោះ​ ចាន់​ សុ​ផុ​ន​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ត្រូវ​តុលាការ​កាត់ទោស​សា​ជា​ថ្មី​ពី​បទ​ «​ឃាតកម្ម​គិត​ទុកជា​មុន​មាន​ស្ថាន​ទម្ងន់ទោស​»​ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ី​ វុ​ទ្ធី​ ភេទ​ប្រុស​អាយុ​ ៣៤​ឆ្នាំ​ ជា​ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ ប្រចាំ​នៅ​រោងចក្រ​កាត់ដេរ​ សាន់​តិច​ ស្ថិត​ក្នុង​សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ ដង្កោ​ រាជធានី​ ភ្នំពេញ​ កាលពី​ឆ្នាំ​ ២០០៧​។​ ...

ប៊ុត រស្មីគង្គា
http://postkhmer.com/national/2011-01-03-04-07-05/109536-2014-01-22-02-48-45