សម្ព័ន្ធសហជីពចលនាកម្មករស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍រឿងបញ្ឈប់ការងារកម្មករ
សម្ព័ន្ធសហជីពចលនាកម្មករបានស្នើសុំទៅរាជរដ្ឋាភិបាល លោក ហ៊ុន សែនជាថ្មីម្តងទៀត ឲ្យជួយធ្វើការអន្តរាគមន៍ទៅដល់សកម្មជនសហជីពដែលក្រុមហ៊ុនបានបញ្ឈប់ដោយអយុត្តិធម៌ឲ្យបានចូលធ្វើការជាធម្មតាវិញ និងក៏សុំឲ្យរដ្ឋាភិបាលត្រូវធានាឲ្យមានការគោរពសិទ្ធិសហជីពឲ្យបានពេញលេញផងដែរ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា នៅក្នុងចុងឆ្នាំ ២០១៤ សិទ្ធិសេរីភាពសហជីពបាននិងកំពុងដើរថយក្រោយ ដោយសារតែមានថ្នាក់ដឹកនាំនិងសកម្មជនសហជីពរបស់លោកជាច្រើននាក់ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយមិនបានអនុវត្តតាមនីតិវិធី ក្នុងច្បាប់ស្តីពីការងារ និងអនុវត្តតាមអនុសញ្ញាអន្តរជាតិស្តីពីការងារផងដែរ។ …
មុំ គន្ធា
http://bit.ly/1wDOrvn