មន្ត្រី​សហជីព​ពីរ​នាក់​ថា ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​កូដកម្ម​នៅ​រោងចក្រ Cambo

មេ​ដឹក​នាំ​សហជីព​ចំនួន​ពីរ​នាក់​ស្ទើរ​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន កាល​ព្រឹក​ម្សិលមិញ​បើ​កុំ​តែ​បាន​កម្មករ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នាំ​គ្នា​បង្ខំ​ឲ្យ​នគរបាល និង​សន្តិសុខ​ឯកជន​ដោះលែង​ពួក​គេ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​សហជីព​កាល​ពី​ម្សិលមិញ។ លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ (WFUF) បាន​ថ្លែង​ថា លោក ម៉ៅ វណ្ណៈ អនុ​ប្រធាន​សហព័ន្ធ​សហជីព​របស់​លោក និង​អគ្គ​លេខាធិការ លោក យី យ៉េត ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រហែល ៩ ព្រឹក​នៅ​ក្រៅ​រោងចក្រ Cambo Handsome ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​កម្មករ​ជាង ៣ ពាន់​នាក់​កំពុង​ធ្វើ​កូដកម្ម។ …

មុំ គន្ធា និង Alice Cuddy
http://www.postkhmer.com/national/1-national-news/114755--cambo