មន្ត្រីសហជីពជាង ១០០ នាក់បាត់បង់ការងារព្រោះតែជំរុញឲ្យមានកូដកម្ម
បើទោះបញ្ញតិ្តក្នុងច្បាប់ការងារកម្ពុជាហាមនិយោជកមិនឲ្យចាត់វិធានការប្រឆាំងនឹងកម្មករដែលចូលរួមក្នុងសកម្មភាពសហជីពក៏ដោយ ក៏ប៉ុន្តែ តំណាងសហជីពជាង ១០០ នាក់ត្រូវបានបញ្ឈប់ពីការងារនៅរោងចក្រចំនួន ១២ ដោយសារតែពួកគេបានលើកទឹកចិត្តកម្មករឲ្យចូលរួមធ្វើកូដកម្ម។ ការបញ្ឈប់នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីកូដកម្ម ដែលកម្មករបានទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ ដុល្លារបានថយចុះបន្ទាប់ពីមានការបាញ់សម្លាប់បាតុករកាលពីថ្ងៃ ទី៣ ខែ មករា បណ្តាលឲ្យស្លាប់យ៉ាងតិច ៤ នាក់ និងបន្ទាប់ពីរដ្ឋាភិបាល បានដាក់បម្រាមចំពោះការធ្វើបាតុកម្មជាសាធារណៈ។ លោក Joel Preston ទីប្រឹក្សាមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា៖ «ខ្ញុំមើលមិនឃើញពីមូលហេតុស្របច្បាប់ទេក្នុងការបញ្ឈប់កម្មករទាំងនេះ»។ លោកបន្តថា រោងចក្រដែលបានបញ្ឈប់កម្មករដោយខុសច្បាប់ ជារោងចក្រផ្គត់ផ្គង់ផលិតផលម៉ាក ដូចជា Adidas, Calvin, Klein, Armani ក្នុងចំណោមក្រុមហ៊ុនច្រើនទៀត។ …
Sean Teehan និង មុំ គន្ធា
http://postkhmer.com/national/1-national-news/109786-2014-01-28-02-57-34