សហជីពចែកខិត្តប័ណ្ណឲ្យកម្មករធ្វើកូដកម្មបន្តពីចូលឆ្នាំ
នៅនឹងកន្លែងដែលកូដកម្មទូទាំងប្រទេសត្រូវបានបញ្ចប់ទៅដោយអំពើហិង្សាកាលពី ខែមករា នៅពេលអាជ្ញាធរប្រើគ្រាប់ពិតបាញ់ទៅលើបាតុករស្លាប់យ៉ាងហោច ៤ នាក់ ក្រុមមេដឹកនាំសហជីពកាលពីម្សិលមិញ បាននាំគ្នាចែកខិត្តប័ណ្ណលើកទឹកចិត្តឲ្យកម្មករចូលរួមកូដកម្មនៅតាមផ្ទះមិនមកធ្វើការបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរ។ នៅពេលដែលកម្មករសម្រុកចេញពីខ្លោងទ្វារឧស្សាហកម្ម កាណាឌីយ៉ា មកទទួលទានអាហារថ្ងៃត្រង់នៅម៉ោង ១១ ព្រឹក លោក សែម សម្បត្តិ ប្រធានសហជីពមិត្តភាពកម្មករ បានហុចខិត្តប័ណ្ណទៅឲ្យកម្មកររោងចក្រ។ …
មុំ គន្ធា និង Sean Teehan
http://postkhmer.com/national/1-national-news/113045-2014-04-10-02-39-01