មេសហជីពគ្រោងជួបប្រជុំនិយាយពីប្រាក់ខែកម្មករឆ្នាំក្រោយ
ការចរចាសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជានឹងធ្វើឡើងចន្លោះពីខែកក្កដាដល់ខែតុលា ហើយមេដឹកនាំសហជីពនឹងជួបប្រជុំគ្នានាខែនេះ ដើម្បីពិភាក្សាថាតើប្រាក់ខែចំនួនប៉ុន្មានដែលពួកគេនឹងទាមទារ។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ បាននិយាយថា នៅថ្ងៃទី ២១ មិថុនា មេដឹកនាំសហជីព នឹងប្រារព្ធកិច្ចប្រជុំមួយ ដើម្បីបង្កើតការព្រមព្រៀងរួមគ្នាបឋម។ បន្ទាប់មកពួកគេនឹងប្រើពេលវេលានេះ ដើម្បីសម្រេចអំពីប្រាក់ឈ្នួលអប្បបរមាដែលពួកគេគួរទាមទារក្នុងអំឡុងពេលការចរចានាខែខាងមុខជាមួយក្រសួងការងារ និងក្រុមនិយោជក។ …
មុំ គន្ធា និង Sean Teehan
http://bit.ly/1FKbDxv