សហជីពចង់ឲ្យ EDC កែទម្រង់គម្រោងបញ្ចុះតម្លៃអគ្គិសនីកម្មករ
សហជីពកម្មករមួយចំនួនកំពុងលើកសំណើកំណែទម្រង់ចំពោះគម្រោងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ក្នុងការបញ្ចុះតម្លៃអគ្គិសនីដល់កម្មករកាត់ដេរនៅរាជធានីភ្នំពេញ ដោយមន្ត្រីសហជីពបានបញ្ជាក់កាលពីម្សិលមិញថា ការរៀបចំបច្ចុប្បន្ននៅស្មុគស្មាញណាស់ក្នុងការអនុវត្តឲ្យបានសម្រេច។ … យោងតាមគម្រោងថ្មី កម្មករនឹងបង់តម្លៃ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ លើការប្រើប្រាស់តិចជាង ៥០ គីឡូវ៉ាត់ ក្នុងមួយខែ។ ទោះជាយ៉ាងណា ការប្រើប្រាស់លើសពីចំនួននោះ ត្រូវបង់ថ្លៃ ដូចពលរដ្ឋទូទៅដែរ។ លោក កែវ រតនៈ អគ្គនាយក EDC បានឲ្យដឹងក្នុងវីដេអូឃ្លីប កាលពីសប្តាហ៍មុនថា ក្នុងការអនុវត្តគម្រោង ២ លានដុល្លារនេះ EDC បានចាប់ផ្តើមដំឡើងខ្សែតភ្ជាប់ថ្មីកាលពីម្សិលមិញ នៅបន្ទប់ជួលក្នុងខណ្ឌចំនួន ៣ ដែលកម្មករភាគច្រើនរស់នៅ គឺចាប់ផ្តើមតពីខណ្ឌឫស្សីកែវ មុនគេ។ …
Sarah Taguiam និង ប៉ិច សុធារី
http://bit.ly/1CRyp81