សហជីព​ចង់​ឲ្យ EDC កែ​ទម្រង់​គម្រោង​បញ្ចុះ​តម្លៃ​អគ្គិសនី​កម្មករ

សហជីព​កម្មករ​មួយ​ចំនួន​កំពុង​លើក​សំណើ​កំណែ​ទម្រង់​ចំពោះ​គម្រោង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) ក្នុង​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​កម្មករ​កាត់​ដេរ​នៅ​រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​សហជីព​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ការ​រៀប​ចំ​បច្ចុប្បន្ន​នៅ​ស្មុគស្មាញ​ណាស់​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​សម្រេច។ ... យោង​តាម​គម្រោង​ថ្មី ​កម្មករ​នឹង​បង់​តម្លៃ​ ៦១០ រៀល ​ក្នុង​មួយ​គីឡូវ៉ាត់ លើ​ការ​ប្រើ​ប្រាស់​តិច​ជាង ៥០ គីឡូវ៉ាត់​ ក្នុង​មួយ​ខែ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រើ​ប្រាស់​លើស​ពី​ចំនួន​នោះ ត្រូវ​បង់​ថ្លៃ ដូច​ពលរដ្ឋ​ទូទៅ​ដែរ។ លោក កែវ រតនៈ អគ្គ​នាយក EDC ​បាន​ឲ្យ​ដឹង​ក្នុង​វីដេអូឃ្លីប កាល​ពី​សប្តាហ៍​មុន​ថា ក្នុង​ការ​អនុវត្ត​គម្រោង ២ លាន​ដុល្លារ​នេះ EDC បាន​ចាប់​ផ្តើម​ដំឡើង​ខ្សែ​ត​ភ្ជាប់​ថ្មី​កាល​ពី​ម្សិល​មិញ នៅ​បន្ទប់​ជួល​ក្នុង​ខណ្ឌ​ចំនួន ៣ ​ដែល​កម្មករ​ភាគ​ច្រើន​រស់​នៅ គឺ​ចាប់​ផ្តើម​ត​ពី​ខណ្ឌ​ឫស្សីកែវ មុន​គេ។ ...

Sarah Taguiam និង ប៉ិច សុធារី
http://bit.ly/1CRyp81