សាកលវិទ្យាល័យ​បញ្ញា​ជាតិ​លុប​ចោល​គម្រោង​រៀបចំ​ទិវា​សិទ្ធិ​នាទី​អន្តរជាតិ​របស់​អង្គការ​សីល​ការ​

សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​អង្គការ​សីល​ការ​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ថា​ អង្គការ​នេះ​មិន​អាច​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​សិទ្ធិ​ស្ត្រី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃនេះ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាន​ទេ​ ​ពីព្រោះ​កិច្ចប្រជុំ​នេះ​ប្រហែលជា​ ’​បម្រើ​ផលប្រយោជន៍​នយោបាយ​’​ ។​ ​អង្គការ​សីល​ការ​បាន​ជួល​បន្ទប់​ប្រជុំ​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​ប៉ុន្តែ​ត្រូវ​បាន​ជូនដំណឹង​ ក្នុង​លិខិត​មួយ​កាលពី​ម្សិលមិញ​ថា​ សាកលវិទ្យាល័យ​នឹង​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​កិច្ចប្រជុំ​នោះ​បាន​ទេ​ ​ពីព្រោះ​អង្គការ​សីល​ការ​ក៏​មាន​គម្រោង​ហែ​ក្បួន​និង​ដាក់​ញត្តិ​អំពី​សិទ្ធិ​ស្ត្រី​ទៅ​ ការិយាល័យ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​។​ ​លោកស្រី​ ​ធី​ដា​ ​ឃិះ​ ​បាន​បដិសេធ​ការ​ដែល​ថា​ ​កិច្ចប្រជុំ​ ​ឬ​គម្រោង​ហែ​ក្បួន​នោះ​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស​ណាមួយ​នោះ​ ​ហើយ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ ​អង្គការ​សីល​ការ​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ឯករាជ្យ​។​ …​

ឃី សុវុទ្ធី និង Colin Meyn
http://www.cambodiadailykhmer.com/news/11638/