ជនសង្ស័យលួចព្រះសារីរិកធាតុថា លួចព្រះសារីរិកធាតុព្រោះឃើញមាសច្រើន
ឈរនៅក្នុងបន្ទប់ឃុំឃាំងដែលមានចម្រឹងដែកនៅខណៈដែលលោកយាយចាស់អាយុជាង ៧០ ឆ្នាំបានអង្គុយបត់ជើងផ្ទាល់ដីដើម្បីហុចលុយ និងនំចំណីតាមចន្លោះតូចឲ្យទៅយុវជន កែវ រស្មី អាយុ ២៤ ឆ្នាំដែលសមត្ថកិច្ចបានធ្វើការឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលអស់រយៈពេលជាង ១ ឆ្នាំជាជនសង្ស័យលួចព្រះសារីរិកធាតុបានថ្លែងថា៖ «មូលហេតុដែលខ្ញុំលួចព្រះសារីរិកធាតុនេះដោយសារតែខ្ញុំឃើញក្នុងព័ត៌មាននៅពេលដែលហែធាតុសម្តេចតាឃើញមាសច្រើនដូច្នេះខ្ញុំក៏សម្រេចចិត្តថាទៅលួច»។
លោក កែវ រស្មី គឺជាជនទី ៦ ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រោយពីបានរកឃើញព្រះសារីរិកធាតុនៅក្នុងផ្ទះរបស់ខ្លួននៅក្នុងភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ហើយក៏បានធ្វើការឃាត់ខ្លួនជននេះបញ្ជូនមកតុលាការបន្ទាប់ពីព្រះសារីរិកធាតុនេះត្រូវបានបាត់ពីសក្យមុនីចេតិយនៅលើភ្នំឧដុង្គកាលពីខែធ្នូ ឆ្នាំ ២០១៣ ។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1UmndHV