ទូត​អាមេរិក​ថា កម្ពុជា​ត្រៀម​ទប់ស្កាត់​ការឆ្លង​វីរុស​កូវីដ​ ១៩ ​បាន​ល្អ​គួរកត់សម្គាល់

លោក ដាប់ប៊លយូ ផាទ្រីក មើហ្វ៊ី (W.Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​សន្និសីទ​សារព័ត៌មាន នាថ្ងៃទី​ ១៤ ខែ​កញ្ញា ស្តីពី​ជំនួយ​របស់​រដ្ឋាភិបាល សហរដ្ឋអាមេរិក​ក្នុង​ការឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​បាន​ល្អ គួរឱ្យ​កត់សម្គាល់​នូវ​ការត្រៀមខ្លួន​ទប់ស្កាត់ ការផ្ទុះ​រាលដាល​នៃ​វីរុស​កូវីដ ១៩ ​ចាប់​តាំងពី​ពេលដែល​វីរុស​នេះ​បាន​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស ហើយ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ឈានមុខ​គេ ក្នុង​ការរៀបចំ ខ្លួន​បាន​មុន​ប្រទេស​នានា​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ផងដែរ​។ …

មុំ គន្ធា
https://www.postkhmer.com/national/2021-09-15-0915-223607.html