ក្រុមប្រឆាំង​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋអាេមរិក​​​នឹង​​​តវ៉ា​​​ប្រឆាំង​​​លោក ហ៊ុន សែន នៅ​​​ក្នុង​​​ទីក្រុងញូវយ៉ក​​​

មេ​​​ដឹក​​​នាំ​​​ក្រុម​​​ប្រឆាំង​មួយ​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ជួយ​​​ផ្តល់​​​ហិរញ្ញ​​​វត្ថុ​​​ដល់​​​យុទ្ធនាការឃោសនា​​​​បោះឆ្នោត​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាលពី​​​​​​​ឆ្នាំ​​​២០១៣​​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា នឹង​​​មាន​​​​​​ការ​​​តវ៉ា​​​ប្រឆាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន អំឡុង​​​ដំណើរ​​​​​​នាចុងសប្តាហ៍​​​របស់​​​លោក​​​ ទៅ​​​កាន់​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​ក្នុង​​​​​​ទី​​​ក្រុង​​​ញូវ​​​យ៉ក ដោយ​​​ធ្វើឲ្យ​​​មាន​​​ការ​​​កម្រើក​​​​​​ឡើង​​​វិញ​​​នូវ​​​ការ​​​តវ៉ា​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​​​ដែលស្រែកថា​​​​ “ហ៊ុន សែន អើយ​ ចុះ​​​ចេញ​ទៅ​​​​”។

លោក ហ៊ុន សែន គ្រោង​​​ថ្លែង​​​នៅ​​​ក្នុង​​​កិច្ច​ប្រជុំ​​​​កំពូល​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​ថ្ងៃ​​​សៅរ៍ ហើយ​​​លោក ទូច វិបុល​​​ ប្រធាន​​​មូល​​​និធិ​​​សង្គ្រោះជាតិ​​​ខ្មែរ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​លោក​​​នឹង​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​អង្គការ​​​នេះ​​​ធ្វើ​​​អន្តរាគមន៍​​​នៅកម្ពុជា​​​។ …

 

អេឡិក វិល្លីមមីនស៍ និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/27719/