បណ្តឹង​ប្រឆាំង​លោក​ហ៊ុន​ សែន​ទៅ​ដល់​ ICC​ នៅ​ដំណាច់​ខែមករា​

មេធាវី​អា​មេ​រិ​កាំ​ង​ម្នាក់​នឹង​ដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ដំណាច់​ខែមករា​នេះ​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​និង​មន្ត្រីជាន់ខ្ពស់​របស់​លោក​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​និង​រារាំង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​។​ ​លោក​ ម័​រ​តុ​ន​ ស​ក្លា​ (Morton​ Sklar)​ មេធាវី​តំណាង​ឱ្យ​ក្រុម​សម្ព័ន្ធ​នៃ​អ្នកតស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​ ក្រុម​របស់​លោក​បាន​ប្រមូល​ភស្តុ​តាង​ជា​យូរ​ឆ្នាំ​មក​ហើយ​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជា​និង​រង់ចាំ​លែង​បាន​ទៀត​ហើយដោយ​ខ្លាចក្រែង​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​។​ …​

ម៉ែន គឹមសេង
http://khmer.voanews.com/content/hun-sen-court-suit-to-get-to-icc-by-april-cambodia-khmer/1841360.html