របាយការណ៍របស់អាមេរិកមានការលើកឡើងពីកង្វល់សិទ្ធិមនុស្សយ៉ាងច្រើននៅប្រទេសកម្ពុជា
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍វាយតម្លៃការបោះឆ្នោតនៅកម្ពុជា ដែលក៏មានការកត់សម្គាល់ពីការសម្លាប់អ្នកឈរមើលការតវ៉ាម្នាក់ដោយកងកម្លាំងនគរបាល និងពីកង្វល់សិទ្ធិមនុស្សផ្សេងៗទៀតក្នុងរបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅជុំវិញពិភពលោកនេះ។ របាយការណ៍១0.៨០០ពាក្យពាក់ព័ន្ធនឹងកម្ពុជាដែលមានការវាយតម្លៃពីក្រសួងការបរទេសអាមេរិកលើស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាពីខែមករាដល់ខែធ្នូឆ្នាំ២០១៣នេះមានខ្លឹមសារថា“ ក្រៅពីដំណើរការបោះឆ្នោតដែលមានភាពមិនប្រក្រតី បញ្ហាសិទ្ធិមនុស្សធំៗបំផុតទាំងបីរួមមាន ប្រព័ន្ធតុលាការគ្មានប្រសិទ្ធភាព និងស្ថិតក្រោមសម្ពាធនយោបាយ ការដាក់កម្រិតលើសិទ្ធិសេរីភាពសារព័ត៌មាននិងការជួបជុំគ្នា និងការរំលោភបំពានអ្នកជាប់ឃុំក្នុងពន្ធនាគារ”។ របាយការណ៍នេះមានការលើកឡើងថា ការបោះឆ្នោតជាតិខែកក្កដាដែលគណបក្សប្រជាជនកម្ពុជាទទួល បានជ័យជម្នះដោយភាពចម្រូងចម្រាស ខណៈគណបក្សប្រឆាំងបន្តធ្វើពហិការសភានោះ គឺមាន “ចន្លោះប្រហោង និងគ្រប់គ្រងមិនបានល្អ” ដោយនាំឲ្យមានការ “បាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតយ៉ាងច្រើន”។ … របាយការណ៍នេះមានខ្លឹមសារបន្តថា “កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានឆ្លើយតប [ចំពោះការធ្វើបាតុកម្ម] ដោយដាក់កម្លាំងតិចបំផុតនៅកន្លែងអនុញ្ញាតឲ្យធ្វើបាតុកម្ម។នគរបាល និងជនស៊ីវិលមួយចំនួនបានរងរបួស ហើយមនុស្សម្នាក់បានស្លាប់អំឡុងការប៉ះទង្គិចគ្នានៅកន្លែងបិទផ្លូវ[នៅក្បាលថ្នល] ដែលស្ថិតនៅឆ្ងាយពីកន្លែងធ្វើបាតុកម្ម”។ …
Lauren Crothers
http://www.cambodiadailykhmer.com/news/11301/