របាយការណ៍​របស់​អា​មេ​រិ​ក​មានការ​លើក​ឡើង​ពី​កង្វល់​សិទ្ធិ​មនុស្ស​យ៉ាងច្រើន​នៅ​ប្រទេស​កម្ពុជា​

កាលពី​ថ្ងៃ​សុក្រ​ ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​បាន​ចេញ​របាយការណ៍​វាយតម្លៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ដែល​ក៏​មានការ​កត់សម្គាល់​ពី​ការ​សម្លាប់​អ្នក​ឈរ​មើល​ការ​តវ៉ា​ម្នាក់​ដោយ​កងកម្លាំង​នគរបាល​ ​និង​ពី​កង្វល់​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​ក្នុង​របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នេះ​។​ ​របាយការណ៍​១0.៨០០​ពាក្យ​ពាក់ព័ន្ធ​នឹង​កម្ពុជា​ដែល​មានការ​វាយតម្លៃ​ពី​ក្រសួងការបរទេស​អា​មេ​រិ​កលើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ​២០១៣​នេះ​មាន​ខ្លឹមសារ​ថា​“ ​ក្រៅពី​ដំណើរការ​បោះ​ឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​ ​បញ្ហា​សិទ្ធិ​មនុស្ស​ធំៗ​បំផុត​ទាំង​បី​រួម​មាន​ ​ប្រព័ន្ធ​តុលាការ​គ្មាន​ប្រសិទ្ធភាព​ ​និង​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ ​ការ​ដាក់​កម្រិត​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​និង​ការ​ជួបជុំ​គ្នា​ ​និង​ការ​រំលោភ​បំពាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​”​។​ ​របាយការណ៍​នេះ​មានការ​លើក​ឡើង​ថា​ ​ការ​បោះ​ឆ្នោតជាតិ​ខែកក្កដា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ បាន​ជ័យជម្នះ​ដោយ​ភាព​ចម្រូងចម្រាស​ ​ខណៈ​គណបក្សប្រឆាំង​បន្ត​ធ្វើ​ពហិការ​សភា​នោះ​ ​គឺ​មាន​ “​ចន្លោះ​ប្រហោង​ ​និង​គ្រប់គ្រង​មិន​បាន​ល្អ​” ​ដោយ​នាំ​ឲ្យ​មានការ​ “​បាត់ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​យ៉ាងច្រើន​”​។​ ... ​របាយការណ៍​នេះ​មាន​ខ្លឹមសារ​បន្ត​ថា​ “​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ [​ចំពោះ​ការ​ធ្វើ​បាតុកម្ម​] ​ដោយ​ដាក់​កម្លាំង​តិច​បំផុត​នៅ​កន្លែង​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​។​នគរបាល​ ​និង​ជន​ស៊ី​វិល​មួយ​ចំនួន​បាន​រង​របួស​ ​ហើយ​មនុស្ស​ម្នាក់​បាន​ស្លាប់​អំឡុង​ការ​ប៉ះទង្គិច​គ្នា​នៅ​កន្លែង​បិទផ្លូវ​[​នៅ​ក្បាលថ្នល​] ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​បាតុកម្ម​”​។​ ... ​

Lauren Crothers
http://www.cambodiadailykhmer.com/news/11301/