ស.រ.អា.​​បង្ហាញ​ជំហរ​ចង់​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​បន្ថែម​ទៀត

មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.មួយ​រូប​បាន​អះអាង​ថា​ ស.រ.អា.ចង់​ពង្រឹង​កិច្ច​សហការ​ជា​មួយ​កម្ពុជា​ថែម​ទៀត​លើ​វិស័យ​ផ្សេងៗ​ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ ​បន្ទាប់ពី​គូ​ភាគី​ជម្លោះ​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ ដែល​អូស​បន្លាយ​រយៈ​ពេល​មួយ​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក​ ស្កត់ ម៉ាស៊ែល​ (Scot Marciel) ​ឧបការី​រង​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​មន្ត្រី​កម្ពុជា។​ …

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/us-wants-stronger-ties-with-cambodia/2430322.html