សហរដ្ឋអាមេរិកនឹងបណ្តុះបណ្តាលរដ្ឋាភិបាលកម្ពុជាស្តីពីការបង្ក្រាបឧក្រិតកម្មតាមប្រព័ន្ធអ៊ិនធឺណេត
សហរដ្ឋអាមេរិកបានអញ្ជើញមន្ត្រីជាន់ខ្ពស់កម្ពុជាទៅសិក្សាអំពីឧក្រិតកម្មតាមប្រព័ន្ធអ៊ិនធឺណេតពីអ្នកជំនាញអាមេរិក។ មានប្រទេសជាច្រើន និងអង្គការមិនមែនរដ្ឋាភិបាលនានាបានបង្ហាញពីការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលើការធ្វើពង្រាងច្បាប់ស្តីពីឧក្រិតកម្មតាមប្រព័ន្ធអ៊ិនធឺណេតនៅកម្ពុជា ដែលអ្នករិះគន់និយាយថាត្រូវបានធ្វើឡើងដើម្បីបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងបង្ក្រាបសម្លេងជំទាស់ទាក់ទងនឹងនយោបាយខណៈដែលប្រជាជនកម្ពុជាជាច្រើនងាកមកប្រើប្រាស់បណ្តាញសង្គមដូចជា គេហទំព័រហ្វេសបុកជាដើម ដើម្បីចែករំលែកមតិរបស់ពួកគេអំពីនយោបាយ។ …