កសិករមួយចំនួននៅខេត្តកណ្តាលថា បន្លែពួកគាត់ប្រឈមនឹងការឈូសចោលបើនៅតែពុំមានទីផ្សារ
ប្រជាកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ត្អូញត្អែរថា បន្លែរបស់ពួកគាត់ប្រឈមនឹងការឈូសចោលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បើសិននៅតែពុំមានទីផ្សារសម្រាប់លក់ ស្របពេលដែលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩ និងការនាំចូលបន្លែពីប្រទេសជិតខាងច្រើន។ លោក តៃ សុង កសិករដាំបន្លែនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា រូបលោកនិងកសិករផ្សេងទៀតនៅក្នុងឃុំ កំពុងមានក្តីបារម្ភជាខ្លាំង ដោយសារតែដំណាំបន្លែដែលគាត់បានដាំហើយ ពុំមានទីផ្សារ។ …
ឃុត សុគន្ធ
https://vodkhmer.news/2020/12/11/farmers-kandal-province-lose-thousands-dollars-after-vigetable-no-market/