កសិករ​​មួយ​ចំនួន​​នៅ​​ខេត្ត​កណ្តាល​​ថា​ បន្លែ​​ពួក​​គាត់​​ប្រឈម​​នឹង​​ការ​​ឈូស​​ចោល​បើ​​នៅ​តែ​​ពុំ​​មាន​​ទី​ផ្សារ​

​ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ត្អូញត្អែរ​ថា បន្លែ​របស់​ពួក​គាត់​ប្រឈម​នឹង​ការ​ឈូស​ចោល​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បើសិន​នៅតែ​ពុំ​មាន​ទីផ្សារ​សម្រាប់​លក់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ១៩ និង​ការនាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ច្រើន។ លោក តៃ សុង កសិករ​ដាំ​បន្លែ​នៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹកវិល ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា រូបលោកនិង​កសិករ​ផ្សេងទៀត​នៅក្នុង​ឃុំ កំពុង​មាន​ក្តី​បារម្ភ​ជា​ខ្លាំង ដោយសារតែ​ដំណាំ​បន្លែ​ដែល​គាត់​បាន​ដាំ​ហើយ ពុំ​មាន​ទីផ្សារ។ …

ឃុត សុគន្ធ
https://vodkhmer.news/2020/12/11/farmers-kandal-province-lose-thousands-dollars-after-vigetable-no-market/