ឃាត់​ខ្លួន​អ្នក​ស្រី​រ័ត្ន​ សុភាព​ រំលោភ​លើ​សេចក្តី​ទុក​ចិត្ដ

អ្នក​ស្រី​ ​រ័​ត្ន​ ​សុភាព​ ​ថៅ​កែ​ប្រមូល​ភាស៊ី​ផ្សារ​ព្រែក​ព្នៅ​និង​យក​លុយ​ពីរ​ថយ​ន្ដ​ចត​លើ​ផ្លូវ​សា​ធារ​ណៈ ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋា​ន​​រាជ​ធានី​ភ្នំពេញ​ ចាប់​​ខ្លួននៅ​ចំ​ណុច​​រង្វង់មូលស្តាតចាស់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​កាមរស៊េរី​ទំនើប​មួយ​គ្រឿង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា​ ​ឆ្នាំ​២០១៤ និងបាន​បញ្ជូន​ទៅ​សាលាដំបូងរាជ​ធានី​ភ្នំពេញ​ភ្លាមៗដើម្បី​ធ្វើ​ការ​សាកសួរពាក់​ព័ន្ធបណ្ដឹង​ចោទ​ប្រកាន់​ពីបទ​«រំលោភ​លើ​ទំនុក​ចិត្ត»។ លោក ជាវ វិបុល នាយរង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នង​ការដ្ឋាន​នគរបាលរាជធានី​បាន​ថ្លែងថា ​ការចាប់ខ្លួន​អ្នកស្រី រ័ត្ន សុភាព​ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​របស់អ្នក​ស្រី​ ​ពេជ្រ​ ​ម៉ា​រ៉ែ​ន​ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​​។ …

ឃុតសុភចរិយា
http://bit.ly/1zMNF3g