ឃាត់ខ្លួនអ្នកស្រីរ័ត្ន សុភាព រំលោភលើសេចក្តីទុកចិត្ដ
អ្នកស្រី រ័ត្ន សុភាព ថៅកែប្រមូលភាស៊ីផ្សារព្រែកព្នៅនិងយកលុយពីរថយន្ដចតលើផ្លូវសាធារណៈ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចាប់ខ្លួននៅចំណុចរង្វង់មូលស្តាតចាស់ ខណៈកំពុងធ្វើដំណើរតាមរថយន្តកាមរស៊េរីទំនើបមួយគ្រឿង កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញភ្លាមៗដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងចោទប្រកាន់ពីបទ«រំលោភលើទំនុកចិត្ត»។ លោក ជាវ វិបុល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីបានថ្លែងថា ការចាប់ខ្លួនអ្នកស្រី រ័ត្ន សុភាព ធ្វើឡើងតាមដីកាបង្គាប់របស់អ្នកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ …
ឃុតសុភចរិយា
http://bit.ly/1zMNF3g