សាលក្រម​ករណី​ហិង្សា​នៅ​ក្បាលថ្នល់​ប្រកាស​ថ្ងៃនេះ​

ខណៈ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រាប់​បុរស​ទាំង​ ៦​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​ ប្រព្រឹត្ត​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ខែ​ កញ្ញា​ ឆ្នាំ​មុន​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​ នឹង​ប្រកាស​នៅ​ថ្ងៃនេះ​ក្រុម​សិទ្ធិ​មនុស្ស​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​មានការ​លើកលែងទោស​ពួក​គេ​។​ ​សេចក្តីថ្លែងការណ៍​មួយ​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (HRW)​ ចេញផ្សាយ​កាលពី​ម្សិលមិញ​អះអាង​ថា​ អ្នក​ទាំង​ ៦​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​គ្មាន​ហេតុផល​នៅ​ពេល​មានការ​បិទផ្លូវ​ស្ទះចរាចរណ៍​នៅ​ស្ពាន​អាកាស​ក្បាល់ថ្នល់​នៅ​យប់​ថ្ងៃ​ ទី​១៥​ កញ្ញា​ ឆ្នាំ​មុន​នៅ​ពេល​នគរបាល​បាន​បើក​ការ​តបត​ដោយ​បាញ់កាំភ្លើង​ទៅ​ក្រុម​មនុស្ស​ ទាំងនោះ​ដោយ​ចោទ​ថា​ ពួក​គេ​បាន​លើកគ្នា​ប្រើ​អំពើ​ហិង្សា​គប់​ដុំ​ថ្ម​ដាក់​នគរបាល​និង​ បំផ្លាញ​ទ្រព្យសម្បត្តិ​ សាធារណៈ​ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​រង​របួស​រាប់​សិប​នាក់​ទៀត​។​ …

Sean Teehan
http://www.postkhmer.com/national/1-national-news/110967-2014-02-21-02-57-24