សាលក្រមករណីហិង្សានៅក្បាលថ្នល់ប្រកាសថ្ងៃនេះ
ខណៈសាលក្រមសាលាដំបូងរាជធានីភ្នំពេញសម្រាប់បុរសទាំង ៦នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិនិង ប្រព្រឹត្តអំពើហិង្សាពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាកាលពីខែ កញ្ញា ឆ្នាំមុននៅស្ពានអាកាសក្បាលថ្នល់ នឹងប្រកាសនៅថ្ងៃនេះក្រុមសិទ្ធិមនុស្សកាលពីម្សិលមិញបានអំពាវនាវឲ្យមានការលើកលែងទោសពួកគេ។ សេចក្តីថ្លែងការណ៍មួយពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ចេញផ្សាយកាលពីម្សិលមិញអះអាងថា អ្នកទាំង ៦នាក់ ត្រូវបានចាប់ខ្លួនដោយគ្មានហេតុផលនៅពេលមានការបិទផ្លូវស្ទះចរាចរណ៍នៅស្ពានអាកាសក្បាល់ថ្នល់នៅយប់ថ្ងៃ ទី១៥ កញ្ញា ឆ្នាំមុននៅពេលនគរបាលបានបើកការតបតដោយបាញ់កាំភ្លើងទៅក្រុមមនុស្ស ទាំងនោះដោយចោទថា ពួកគេបានលើកគ្នាប្រើអំពើហិង្សាគប់ដុំថ្មដាក់នគរបាលនិង បំផ្លាញទ្រព្យសម្បត្តិ សាធារណៈ ដែលនៅក្នុងហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសរាប់សិបនាក់ទៀត។ …
Sean Teehan
http://www.postkhmer.com/national/1-national-news/110967-2014-02-21-02-57-24