ប.ស.ស ការពារសេចក្តីសម្រេចមិនផ្តល់ប្រាក់សោធនដល់គ្រួសារកម្មករស្លាប់
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានការពារសេចក្តីសម្រេចរបស់ខ្លួន ចំពោះការមិនផ្តល់ប្រាក់សោធនទៅអ្នកនៅក្នុងបន្ទុកគ្រួសាររបស់កម្មការិនីម្នាក់ដែលស្លាប់នៅក្នុងការបាក់ពិដាននៅរោងចក្រ Wing Star Shoes ក្នុង ខេត្តកំពង់ស្ពឺ កាលពី ខែឧសភា ឆ្នាំមុន។ នៅថ្ងៃខួបនៃការបាក់ឡៅតឿនេះកាលពីថ្ងៃសុក្រ ភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយថា គ្រួសាររបស់កម្មការិនី គឹម ដានី បានទទួលតែថ្លៃចំណាយ លើការធ្វើបុណ្យសពពី ប.ស.ស បន្ទាប់ពីនាងស្លាប់។ លោក ស៊ុំ សោភ័ណ្ឌ នាយករងបេឡាជាតិ របបសន្តិសុខសង្គមបានថ្លែងក្នុងបទសម្ភាសកាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យថា ប.ស.ស នឹងមិនផ្តល់សំណងទៅឪពុកម្តាយកម្មករណា ដែលមានអាយុក្រោម ៥៥ ឆ្នាំទេ ប្រសិនបើមានកូនស្លាប់នៅកន្លែងធ្វើការងារ។ …
សែន ដាវិត និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114537-2014-05-20-02-41-26