ប.ស.ស ការពារ​សេចក្តី​សម្រេច​មិន​ផ្តល់​ប្រាក់​សោធន​ដល់​គ្រួសារ​កម្មករ​ស្លាប់

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) បាន​ការពារ​សេចក្តី​សម្រេច​របស់​ខ្លួន ចំពោះ​ការ​មិន​ផ្តល់​ប្រាក់​សោធន​ទៅ​អ្នក​នៅ​ក្នុង​បន្ទុក​គ្រួសារ​របស់​កម្មការិនី​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ការ​បាក់​ពិដាន​នៅ​រោងចក្រ Wing Star Shoes ក្នុង ខេត្ត​កំពង់ស្ពឺ កាល​ពី ខែ​ឧសភា ឆ្នាំ​មុន។ នៅ​ថ្ងៃ​ខួប​នៃ​ការ​បាក់​ឡៅតឿ​នេះ​កាលពី​ថ្ងៃ​សុក្រ ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា គ្រួសារ​របស់​កម្មការិនី គឹម ដានី បាន​ទទួល​តែ​ថ្លៃ​ចំណាយ លើ​ការ​ធ្វើ​បុណ្យ​សព​ពី ប.ស.ស បន្ទាប់​ពី​នាង​ស្លាប់។ លោក ស៊ុំ សោភ័ណ្ឌ នាយក​រង​បេឡាជាតិ របប​សន្តិសុខ​សង្គម​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​អាទិត្យ​ថា ប.ស.ស នឹង​មិន​ផ្តល់​សំណង​ទៅ​ឪពុក​ម្តាយ​កម្មករ​ណា ដែល​មាន​អាយុ​ក្រោម ៥៥ ឆ្នាំ​ទេ ប្រសិន​បើ​មាន​កូន​ស្លាប់​នៅ​កន្លែង​ធ្វើ​ការងារ។ ...

សែន ដាវិត និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114537-2014-05-20-02-41-26