ត្រីវៀតណាមមានចំនួនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា
នៅមជ្ឈមណ្ឌលចែកចាយត្រីច្រាំងចម្រេះក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អ្នកជួញដូរត្រីជាច្រើននាំគ្នាចាប់យកត្រីផ្ទក់ចេញពីធុងដ៏ធំមួយ ហើយយកដាក់ចូលក្នុងកញ្ឆេ។ តាំងពីបានចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ២០១២រហូតមក អ្នករកសីុផ្នែកចែកចាយត្រីម្នាក់ឈ្មោះ ភី វាសនា បាននិងកំពុងទិញត្រីផ្ទក់នាំចូលពីប្រទេសវៀតណាមបន្ថែមលើត្រីផ្សេងៗទៀតដែលមានទម្ងន់សរុបជិតមួយតោន ដើម្បីយកទៅលក់ជារៀងរាល់ថ្ងៃ។ … យោងតាមទិន្នន័យជលផលបានបង្ហាញថា ត្រីប្រហែល៥០០ពាន់តោនកើតតាមធម្មជាតិក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែ ត្រីធម្មជាតិភាគច្រើននៅប្រទេសកម្ពុជាត្រូវបាននាំចេញដោយគេចពន្ធទៅក្រៅប្រទេស។ នេះមានន័យថា សកម្មភាពពាណិជ្ជកម្មត្រីធម្មជាតិមិនត្រូវបានឆ្លុះបញ្ចាំងតាមរយៈតួលេខផ្លូវការរបស់រដ្ឋាភិបាលទេ នេះបើយោងតាមលោក យុត សេងឡុង ប្រធានគ្រប់គ្រងកម្មវិធីអង្គការក្រុមការងារសម្ព័ន្ធអភិរក្សជលផល។ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះតម្លៃនាំចេញត្រីកើនឡើង២៦ភាគរយពី២០៣.៣០៩ដុល្លារក្នុងឆ្នាំ២០១៣ដល់២៥៦.១៧៣ដុល្លារក្នុងឆ្នាំនេះ តម្លៃនាំចេញត្រីកាលពីឆ្នាំមុនមានចំនួន៩៣៤.៨២៤ដុល្លារ ឬស្មើមួយភាគនៃទំនិញនាំចេញដែលមានតម្លៃជិត៧.០០០លានដុល្លារ។ ភាគច្រើនក្នុងចំណោមត្រីនៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានចាប់នៅក្នុងដែនទឹកនៃប្រទេសនេះ ហើយនាំចេញទៅទីផ្សារនៅប្រទេសវៀតណាមនេះបើយោងតាមលោក សេងឡុង។ …
ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/15324/