ត្រី​​​វៀត​​​ណាម​​​មាន​​​ចំនួន​​​យ៉ាង​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​

នៅ​​​មជ្ឈមណ្ឌល​​​ចែក​​​ចាយ​​​ត្រី​​​ច្រាំង​​​ចម្រេះ​ក្នុង​​​ខណ្ឌ​​​ប្ញស្សីកែវ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ អ្ន​​​ក​​​ជួញ​​​ដូរ​​​ត្រី​​​ជា​​​ច្រើន​​​នាំ​​​គ្នា​​​ចាប់​​​យក​​​ត្រី​​​ផ្ទក់​​​ចេញ​​​ពី​​​​​​ធុងដ៏​​​ធំ​​​មួយ​​​ ហើយ​​​យក​​​ដាក់​​​ចូល​​​ក្នុង​​​កញ្ឆេ។ តាំង​​​ពី​​​បាន​​​ចាប់​​​ផ្តើម​​​អាជ​​​ីវកម្ម​​​ក្នុង​​​ឆ្នាំ​​​២០១២​​​រហូត​​​មក​​​ អ្នក​​​រក​​​សីុ​​​ផ្នែក​​​ចែក​​​ចាយ​​​ត្រី​​​ម្នាក់​​​ឈ្មោះ ភី វាសនា​​​ បាន​​​និង​​​កំពុង​​​ទិញ​​​ត្រី​​​ផ្ទក់​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​បន្ថែម​​​លើ​​​ត្រី​​​ផ្សេងៗ​​​ទៀត​​​ដែល​​​មាន​​​​​​ទម្ងន់​​​សរុប​​​ជិត​​​មួយ​​​តោន ដើម្បី​​​យក​​​ទៅ​​​លក់​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​។ ... យោង​​​តាម​​​ទិន្ន​​​ន័យ​​​ជល​​​ផល​​​បាន​​​បង្ហាញ​​​ថា ត្រី​​​ប្រហែល​​​៥០០ពាន់​​​តោន​​​កើត​​​តាម​​​ធម្មជាតិ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​ ក៏​​​ប៉ុន្តែ ត្រី​​​ធម្មជាតិ​​​ភាគ​​​ច្រើន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​នាំ​​​ចេញ​​​ដោយ​​​គេច​​​ពន្ធ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​។ នេះ​​​មាន​​​ន័យ​​​ថា សកម្ម​​​ភាព​​​ពាណិជ្ជកម្ម​​​ត្រី​​​ធម្ម​​​ជាតិ​​​មិន​​​ត្រូ​​​វបាន​​​ឆ្លុះ​​​បញ្ចាំង​​​តាម​​រយៈ​​​តួលេខ​​​ផ្លូវ​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ទេ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក​​​ យុត​​​ សេង​​​ឡុង​​​ ប្រធាន​​​គ្រប់​​​គ្រង​​​កម្មវិធី​​​អង្គការ​​​ក្រុម​​​ការងារ​​​សម្ព័ន្ធ​​​អភិរក្ស​​​ជល​​​ផល​​​។ នៅ​​​ក្នុង​​​ត្រី​​​មាស​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ​​​​​​តម្លៃ​​​នាំ​​​ចេញ​​​ត្រី​​​កើន​​​ឡើង​​​២៦​​​ភាគ​​​រយ​​​ពី​​​២០៣.៣០៩​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ដល់​​​២៥៦.១៧៣​​​ដុល្លារ​​​ក្នុង​​ឆ្នាំ​​​នេះ​​​ តម្លៃ​​​នាំ​​​ចេញ​​​ត្រី​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មាន​​​ចំនួន​​​៩៣៤​​​.៨២៤​​​ដុល្លារ​​​ ឬ​​​ស្មើ​​​មួយ​​​ភាគ​​​​​​​​​​​​នៃ​​​ទំនិញ​​​នាំ​​​ចេញ​​​ដែល​​​មាន​​​តម្លៃ​​​ជិត​​​៧.០០០​​​លាន​​​ដុល្លារ។ ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​ត្រី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កំពុង​​​ត្រូវ​​​បាន​​​ចាប់​​​នៅ​​​ក្នុង​​​ដែន​​​ទឹក​​​នៃ​​​ប្រទេស​​​នេះ​​​ ហើយ​​​នាំ​​​ចេញ​​​ទៅ​​​ទី​​​ផ្សារ​​​នៅ​​​ប្រទេស​​​វៀត​​​ណាម​​​នេះ​​​បើ​​​យោង​​​តាម​​​លោក សេង​​​ឡុង​​​។ ...  

ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/15324/