អ្នកភូមិយល់ព្រមឲ្យមានការវាស់វែងដីឡើងវិញ បន្ទាប់ពីព្យាយាមដណ្ដើមដីកសិកម្មពីក្រុមហ៊ុនមកវិញ
កាលពីម្សិលមិញ ក្រុមអ្នកភូមិដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនកសិពាណិជ្ជកម្មមួយក្នុងខេត្តកំពង់ស្ពឺ បានព្យាយាមដណ្ដើមកាន់កាប់វិញនូវដីកសិកម្ម ដែលពួកគាត់និយាយថា ជាដីរបស់ខ្លួន ប៉ុន្តែត្រូវបានរារាំងដោយអាជ្ញាធរខេត្ត ដែលបានបញ្ចុះបញ្ចូលពួកគាត់តាមរយៈការសន្យាវាស់វែងដីនោះឡើងវិញ។ ប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារក្នុងស្រុកភ្នំស្រួច អះអាងថា ក្រុមហ៊ុន Master International Corporation Group បានកាន់កាប់ដីទំហំ៩៥០ហិកតានៃដីកសិកម្មរបស់ពួកគាត់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ មន្ត្រីមូលដ្ឋាននិយាយថា ដីនេះជាផ្នែកនៃដីសម្បទានសេដ្ឋកិច្ចមួយដែលអាជ្ញាធរផ្ដល់ឲ្យក្រុមហ៊ុននេះ។ អ្នកភូមិប្រហែល១០០នាក់ប្រដាប់ដោយកៅស៊ូតង់ និងសម្ភារមួយចំនួនទៀតដើម្បីសង់ជម្រកបណ្ដោះអាសន្ន បានព្យាយាមកាន់កាប់ដីនេះកាលពីម្សិលមិញ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/16714/